ដំណឹងស្នេហារបស់តារាសម្ដែងប្រុសសង្ហា Lin Gengxin កំពុងធ្វើឱ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង បន្ទាប់ពីលោកបានសម្រេចបញ្ចប់ភាពនៅលីវអស់រយៈ ៣៥ ឆ្នាំ មកចាប់ផ្តើមស្នេហាជាមួយនឹងតារាស្រីរូបស្រស់ Shi Ruiyi។
រឿងរ៉ាវនេះ បានប៉ះដល់ត្រចៀកអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីតារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះ បានបណ្តើរគ្នាជាមួយនឹងគូស្នេហ៍វ័យ ២២ឆ្នាំរបស់លោក ឡើងផ្សារទំនើបទិញសម្លៀកបំពាក់ និង ទិញអីវ៉ាន់មួយចំនួន ដែលត្រូវគេយកមកនិយាយពេញនៅលើបណ្តាញសង្គម Weibo។
សម្រាប់ទំនាក់ទំនងស្នេហារបស់តារាទាំងពីរ នៅពេលនេះ គឺមិនមានអ្វីជាបញ្ហារារាំងនោះទេ បើទោះជាមិត្តស្រីរបស់លោកខុសវ័យក៏ដោយ ពោលគឺមានតែអ្នកចាំជួយគាំទ្រស្នេហាថ្មោងថ្មីរបស់អ្នកទាំងពីរ៕